នារសៀលថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំរបាយការណ៍ស្តីពីការប្រើប្រាស់ក្របខណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនប្រភេទផ្សេងទៀត និងគ្រូបង្រៀនអប់រំពិសេសរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៥ និងការវាយតម្លៃការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំធំសាលាខេត្ត។